អាហារូបករណ៍

បន្ថែមលើកម្មវិធីអាហារូបករណ៍របស់យើងផ្ទាល់ យើងក៏ទទួលយកការស្នើរសំុពីកម្មវិធីផ្សេងៗជាច្រើនផងដែរ។ សំរាប់ពត៌មានបន្ថែមអំពីគោលនយោបាយអាហារូបករណ៍សូមសួរបុគ្គលិកម្នាក់របស់យើង។សំរាប់ពត៌មានបន្ថែមអំពីលក្ខខណ្ឌអាហារូបករណ៍សូមសួរមកកាន់បុគ្គលិករបស់យើង។

អាហារូបករណ៍

អាហារូបករណ៍Monbukagakusho Honors Scholarship សម្រាប់និស្សិតអន្ដរជាតិដែលបានទទួលហិរញ្ញប្បទានពី់ឯកជន

អង្គការសេវាកម្មនិស្សិតជប៉ុន (ហៅកាត់ថា "JASSO") ផ្តល់អាហារូបករណ៍កិត្តិយសសំរាប់និស្សិតអន្តរជាតិដែលមានប្រាក់ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនៅប្រទេសជប៉ុន។អាហារូបករណ៍នេះត្រូវបានផ្តល់ជូនសម្រាប់និស្សិតអន្ដរជាតិនៃប្រាក់ឧបត្ថម្ភផ្នែកឯកជនដល់និស្សិតដែលមានចំនាត់ថ្នាក់ល្អនៅមហាវិទ្យាល័យ ABK COLLEGE ហើយនឹងចុះឈ្មោះចូលរៀនជាទៀងទាត់នៅមហាវិទ្យាល័យក្រោយឧត្តមសិក្សា នៅមហាវិទ្យាល័យកម្រិតទាបឬនៅមហាវិទ្យាល័យបណ្តុះបណ្តាលពិសេសមួយនៅប្រទេសជប៉ុន។អាហារូបករណ៍នេះត្រូវបានផ្តល់ជូនក្នុងអំឡុងពេលងអ្នកសិក្សានៅ ABK COLLEGEគេហទំព័ររបស់ JASSO មានព័ត៌មានលម្អិតបន្ថែមទៀត (តែភាសាជប៉ុនប៉ុណ្ណោះ) ។

កម្មវិធីត្រៀមសំរាប់អាហារូបករណ៍Monbukagakusho Honors Scholarship សម្រាប់និស្សិតអន្ដរជាតិដែលបានទទួលហិរញ្ញប្បទានពី់ឯកជន

អង្គការសេវាកម្មនិស្សិតជប៉ុន (ហៅកាត់ថា "JASSO") ផ្តល់អាហារូបករណ៍កិត្តិយសសំរាប់និស្សិតអន្តរជាតិដែលមានប្រាក់ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនៅប្រទេសជប៉ុន។ការផ្សាភ្ជាប់ជាមួយអាហារូបករណ៍នេះJASSO ឧបត្ថមកម្មវិធីត្រៀមសំរាប់អាហារូបករណ៍នៃសិស្សនិស្សិតអន្តរជាតិដែលទទួលបានពិន្ទុខ្ពស់លើ EJU ចំនាត់ថ្នាក់ល្អនៅមហាវិទ្យាល័យ ABK COLLEGE ហើយនឹងចុះឈ្មោះចូលរៀនជាទៀងទាត់នៅមហាវិទ្យាល័យក្រោយឧត្តមសិក្សា នៅមហាវិទ្យាល័យកម្រិតទាបឬនៅមហាវិទ្យាល័យបណ្តុះបណ្តាលពិសេសមួយនៅប្រទេសជប៉ុន។
គេហទំព័ររបស់ JASSO មានព័ត៌មានលម្អិតបន្ថែមទៀត (តែភាសាជប៉ុនប៉ុណ្ណោះ) 

រង្វាន់

អាហារូបករណ៍សំរាប់សិក្សា

និស្សិតដែលមានពិន្ទុខ្ពស់ទៀងទាត់រហូតលើការប្រឡងសមត្ថភាពកម្រិតជប៉ុននឹងទទួលបានប័ណ្ណកិត្តិយសក៏ដូចជារង្វាន់បន្ថែម

អាហារូបករណ៍សំរាប់សិក្សាកម្រិតខ្ពស់

ក្នុងចំណោមសិស្សទាំងអស់ដែលបានចាប់ផ្តើមថ្នាក់ដំបូងនៅខែមេសាសិស្សដែលមានថ្នាក់ខ្ពស់បំផុតលើការប្រឡងចុងក្រោយនឹងទទួលបានប័ណ្ណកិត្តិយសនិងរង្វាន់បន្ថែម

រង្វាន់សំរាប់វត្តមាន

សិស្សណាដែលមានវត្តមាន១០០% ទាំងការចុះឈ្មោះចូលរៀនទាំងមូលនឹងទទួលបានវិញ្ញាបនបត្រកិត្តិយសនិងមេដាយមាស

រង្វាន់ពីនាយក ABK

និស្សិតណាដែលសកម្មនិងសហការក្នុងសកម្មភាពអន្តរកាលនិងព្រឹត្តិការណ៍ផ្សេងៗនឹងទទួលបានរង្វាន់ពីនាយក ABKផ្ទាល់