ABK Network មានកម្មវិធីនិងសម្ភារៈបង្រៀនជាច្រើនបានរចនាឡើងដើម្បីបង្កើនសមត្ថភាពភាសាជប៉ុននិងសមត្ថភាពដែលអាចទទួលបានអាជ្ញាប័ណ្ណផ្សេងៗ។
អន្តេវាសិកដ្ឋាន ABK Group ត្រូវបានបង្កើតឡើងក្នុងបំណងដើម្បី "អាចប្រាស្រ័យទាក់ទងនិងយល់គ្នាទៅវិញទៅមក បង្កើតមិត្តភក្តិ ដែលអាចជំនះលើការរើសអើងពណ៌សម្បូរ ជាតិសាសន៍និងសញ្ជាតិ" ABK បើក ២៤ ម៉ោងក្នុងមួយថ្ងៃ ៣៦៥ ថ្ងៃក្នុងមួយឆ្នាំដែលមានបុគ្គលិកត្រៀមខ្លួនគ្រប់ពេលដើម្បីឆ្លើយតបទៅនឹងការហៅបន្ទាន់គ្រប់ស្ថានភាពរបស់អ្នក។ លើសពីនេះទៀតជាមធ្យមមាននិស្សិតប្រហែល ៥០នាក់ដែលបញ្ចប់ មិនទាន់បានបញ្ចប់ការសិក្សា និងអ្នកដែលនៅរៀនពីរឆ្នាំនៅសាកលវិទ្យាល័យផ្តល់ការគាំទ្រសម្រាប់តម្រូវការប្រចាំថ្ងៃរបស់អ្នកនៅអន្តេវាសិកដ្ឋាន ABK។ ហើយក៏មាននិស្សិតសាកលវិទ្យាល័យជប៉ុនមួយចំនួនរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់យើងដែរ។
<ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់>
មានសាលកវិទ្យាល័យជាច្រើនដូចជា Tokyo University, Chuo University, Nihon University, Toyo University, Tokyo Medical and Dental University, Tokyo University of the Arts, Gakushuin University, Keio
University, Saitama University, Aoyama University, Waseda University, Meiji University, Hosei University, Bunka Fashion University ជាដើម
<ថ្នាក់បរិញ្ញាបត្រ>
មានសាលកវិទ្យាល័យជាច្រើនដូចជាChuo University, Digital Hollywood University, Toyo University, Waseda University, Tokyo Institute of Technology, Tokyo University of Science, Nihon University,
Gakushuin University, Sophia University, Tokyo University, Rikkyo University ជាដើម
<សាលាជំនាញរយះពេល២ឆ្នាំ>
មានមហាវិទ្យាល័យជាច្រើនដូចជា Hiko-Mizu Jewelry College Tokyo Design Technology Center College, International Dual Business College, Sundai College of Travel & Hotels, Sundai College of Foreign
Languages and Business, Japan Electronics College ជាដើម
សរុបទាំងអស់មានចំនួន: ១០២
ABK COLLEGE ត្រូវបានបង្កើតឡើងដោយផ្នែកមួយនៃសមាគមន៍វប្បធម៌និស្សិតអាស៊ានហើយបានបង្កើតសាលាភាសាជប៉ុន 'ABK Japanese Course' ឡើងក្នុងឆ្នាំ ១៩៨៣ ។
នៅពេលបង្កើតឡើងដំបូងសាលាភាសាជប៉ុននេះមានបុគ្គលិក៦០នាក់ជាសមាជិកប៉ុន្តែ៣០ឆ្នាំក្រោយមកទៀតមានមហាវិទ្យាល័យរហូតដល់ជាង ៤០០នាក់ពេលបច្ចុប្បន្ននេះ ។
តាមរយះខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឍ្ឍសម្ភារៈសិក្សាអប់រំរបស់យើងផ្ទាល់យើងបានបង្កើតសម្ភារៈដែលអាចប្រើបានដោយមិនត្រឹមតែនិស្សិតរបស់យើងប៉ុណ្ណោះទេ
ថែមទាំងសម្រាប់ជនបរទេសធម្មតាក្រៅពីអង្គការរបស់យើងផងដែរ។ទាំងនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងប្រទេសជប៉ុននិងសូម្បីតែនៅបរទេស។
ក្នុងចំណោមសៀវភៅ ៣០+ ដែលយើងបានបោះពុម្ភផ្សាយនៅក្នុងប្រទេសជប៉ុននិងក្រៅប្រទេស "សៀវភៅ Grammar Work Book កម្រិតតេស្តភាសាជប៉ុនKanzen Master Level ២" (3A Corporation) មានការពេញនិយមឥតឈប់ឈរចាប់តាំងពីវាត្រូវបានគេបោះពុម្ពផ្សាយកាលពី១៥ឆ្នាំមុន។ នៅឆ្នាំ ២០១៣ យើងបានចាប់ផ្តើមដាក់លក់សៀវភៅ "TRY! Learning Japanese from Grammar" (ASK Corporation) ដែលមាន៥កំរិតសៀវភៅសំរាប់ការសាកល្បងជំនាញភាសាជប៉ុនថ្មីពីកម្រិត N5 ដល់ N1 ។ ជាការពិតណាស់សៀវភៅទាំងនេះត្រូវបានគេបោះពុម្ពផ្សាយទាំងនៅក្នុងប្រទេសជប៉ុននិងនៅបរទេស។ ការរួមគ្នារយៈពេល ៣០ ឆ្នាំនៃការអប់រំភាសាជប៉ុន បែបបទសម្ភារៈបង្រៀនដើមទាំងនេះនឹងឱ្យអ្នកបង្កើនចំណេះជំនាញភាសាជប៉ុនរបស់អ្នកឱ្យមានប្រសិទ្ធិភាពស្របតាមការប្រឡងសម្ថភាពភាសាជប៉ុន។
នៅ ABK COLLEGEមានព្រឹត្តិការណ៍និងសកម្មភាពជាច្រើនដែលអាចឱ្យអ្នកស្គាល់ប្រទេសជប៉ុននិងប្រជាជនជប៉ុនកាន់តែច្បាស់។
ក្រៅពីព្រឹត្តិការណ៍ផ្សេងៗនៅក្នុងរបស់សាលា ព្រឹត្តិការណ៍រវាងបឋមសិក្សានិងអនុវិទ្យាល័យ ពិធីចូលរៀនថ្នាក់សាកលវិទ្យាល័យ អ្នកក៏អាចស្គាល់ប្រទេសជប៉ុនតាមរយៈការជួបប្រជាជនជប៉ុន ការចូលរួមសកម្មភាពនិងការអនុវត្ត សន្ទនារបស់ជប៉ុន Japanese Conversational Practice Circles ដែលរៀបចំឡើងដោយក្រុមអ្នកស្ម័គ្រចិត្តជប៉ុនមានឈ្មោះថា "មិត្តភ័ក្រ្តរបស់សមាគមន៍និស្សិត ABK Study Abroad" ។
វគ្គសិក្សាកម្មវិធីសិក្សាតាមជម្រើសនឹងធ្វើឱ្យអ្នកយល់កាន់តែច្បាស់អំពីការបញ្ចេញមតិបែបជប៉ុន Japanese expressions ប្រវត្តិសាស្រ្ត វប្បធម៌ជាដើមដែលពិបាកក្នុងការរៀនតាមថ្នាក់បទដ្ឋាន សកម្មភាពនិងជីវិតនៅអន្តេវាសិកដ្ឋាន។
<ឧទាហរណ៏នៃវគ្គសិក្សាកម្មវិធីសិក្សាតាមជម្រើស>
ការរៀនភាសាតាមតំបន់ Idiomatic Expressions ទស្សនៈរបស់ជប៉ុន "ឥឡូវនេះ" ភាសាជប៉ុននៅក្នុងការផ្សាយពាណិជ្ជកម្ម ភាសាជប៉ុនសំរាប់ដំណើរកំសាន្តនៅតូក្យូ ភាសាជប៉ុនសំរាប់បដិសណ្ឋារកិច្ច /
សេវាកម្ម "គួរឱ្យខ្លាច" ភាសាជប៉ុន Nuances in Japanese វគ្គសិក្សាត្រៀមចូលសាកលវិទ្យាល័យ វគ្គសិក្សាសំរាប់ត្រៀមខ្លួនរកការងារ ភាសាជប៉ុនមបែប Quizes និង Puzzles ជាដើម ។
អតីតបេក្ខជន ABK Alumni មានចំនួនលើសពី ១០,០០០ នាក់។
ពីសហគ្រិនទៅជាសាស្រ្តាចារ្យសាកលវិទ្យាល័យ និងជាសមាជិកក្រុមគាំទ្រផ្លាស់ប្តូរនិស្សិត ពួកគេកំពុងបំរើការតាមមុខជំនាញរៀងៗខ្លួន។
(ចាប់តាំងពីសមាគមវប្បធម៌និស្សិតអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ រាប់ទាំងនិស្សិតអន្តេវាសិកដ្ឋាន ABK និងអតីតនិស្សិតវគ្គសិក្សាជប៉ុន)
អគារសិក្សា ABKត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១៣ ដោយកិច្ចសហការនិងការបរិច្ចាគប្រកបដោយចិត្តសប្បុរសធម៌ពីអតីតនិស្សិតអន្តេវាសិកដ្ឋាន ABK និស្សិតភាសាជប៉ុននិងមនុស្សជាច្រើនទៀតដែលបានធ្វើការជាមួយយើង។ការចាប់ផ្តើមមុនដំបូងគេនៅក្នុងឆ្នាំ២០០៧អំឡុងពេល៥០ឆ្នាំនៃសន្និបាត ABK ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ។ នៅទីនោះអតីតនិស្សិត ABK ដែលមកពីបណ្តាប្រទេសនានានៅអាស៊ីដ៏ទៃទៀតបានជួបជុំគ្នានិងបានពិភាក្សាពីវគ្គសិក្សារបស់ ABK សម្រាប់រយៈពេល៥០ឆ្នាំខាងមុខ។ នៅពាក់កណ្តាលនៃការពិភាក្សានោះក៏មានគំនិតមួយត្រូវបានលើកឡើងថាគួរតែមានសាលារៀនថ្មីមួយឲ្យមានអារម្មណ៍ថាដូចគ្នានឹងសាលានៅអន្តេវាសិកដ្ឋានចាស់។ ទោះជា ABKចង់សាងសាលារៀនថ្មីមួយយ៉ាងណាក៏ដោយពេលនោះមិនមានថវិកាគ្រប់គ្រាន់ដើម្បីសាងសង់ទេ។ ដើម្បីដោះស្រាយបញ្ហានេះអតីតនិស្សិតអាហារូបករណ៍ ABK បានឈរឡើងហើយចាប់ផ្តើមធ្វើការរៃអង្គាសដល់សមាជិកទាំងអស់ទូទាំងពិភពលោក។តាមរយៈបណ្តាញសង្គមជាច្រើនដូចជាហ្វេសប៊ុក ដំណឹងនេះត្រូវបានផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនៅទូទាំងពិភពលោកហើយសកម្មភាពរៃអង្គាសថវិកាត្រូវបានគេធ្វើនៅប្រទេសផ្សេងៗជាច្រើនទៀត។
រូបរាងបរិវេណអគារ
ការរចនាម៉ូតបែបស៊ីវីល័យ
និងអ៊ីសូឡង់កម្ដៅថ្មីបំផុត
ពិធីសម្ភោធខួបការសាងសង់នៅ
មហាវិទ្យាល័យ ABK
ស្លាកឈ្មោះអ្នកឧបត្ថម្ភ ដែលជាអតីតនិស្សិតមហាវិទ្យាល័យ ABK ដាក់នៅសាលច្រកចូល
*
អ្នកស្រីYuki Sugiura គឺជាអតីតសិស្សនៃអន្តេវាសិកដ្ឋាន Shinsei ហើយជាម្តាយរបស់អតីតរដ្ឋមន្ត្រីយុត្តិធម៌លោក Seiken Sugiura ។លើសពីនេះ Yasuko Mizoue គឺជាអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Shimane ដែលបានលះបង់ជីវិតរបស់គាត់ដើម្បីប្រយុទ្ធប្រឆាំងនិងការរើសអើងជាតិសាសន៍និងលើកកម្ពស់សិទ្ធិរបស់ស្ត្រី។ ស្ត្រីពីរនាក់នេះបានធ្វើការបរិច្ចាគរបស់ពួកគេដើម្បីជួយនិស្សិតផ្លាស់ប្តូរអាស៊ី។ ដើម្បីបង្ហាញពីការដឹងគុណរបស់យើងនិងគោរពតាមសេចក្តីប្រាថ្នាដ៏ថ្លៃថ្នូរបស់ពួកគេយើងបានចាត់ថ្នាក់#៤ និងថ្នាក់#៨នៅមហាវិទ្យាល័យ ABK ជាថ្នាក់កិត្តិយស" Yasuko Mizoue និងថ្នាក់កិត្តិយស "Yuki Sugiura " រៀងៗខ្លួន។
ថ្នាក់លេខ#៤
ស្លាកឈ្មោះថ្នាក់កិត្តិយសYasuko Mizoue
ដែលមានទីតាំងស្ថិតនៅជាន់ទី២
ថ្នាក់លេខ#៨
ស្លាកឈ្មោះថ្នាក់កិត្តិយស Yuki Sugiura
ដែលមានទីតាំងស្ថិតនៅជាន់ទី៣
ផ្តើមជាមួយសាកលវិទ្យាល័យតូក្យូ សង្កាត់ Bunkyo Ward គឺជាកន្លែងមួយដែលបានប្រមូលផ្តុំដោយសាកលវិទ្យាល័យដ៏ល្បីល្បាញជាច្រើនរបស់ប្រទេសជប៉ុន ។ ABK (アジア文化会館)
បានដើរតួជាមជ្ឈមណ្ឌលទំនាក់ទំនងរវាងនិស្សិតសាកលវិទ្យាល័យជប៉ុននិងនិស្សិតបរទេស។
តាមសង្កាត់ Bunkyo Ward ដែលសំបូរទៅដោយសិស្សានុសិស្ស រីករាយនិងជីវិតជានិស្សិតរបស់អ្នកនិងអាចគយគុនរដូវទាំងបួនរបស់ប្រទេសជប៉ុន។
Tokyo University
Yushima Tenshin
Rikugien
សមាគមន៍វប្បធម៌ិស្សិតអាស៊ីបានកំពុងជួយឧបត្ថម្ភដល់និស្សិតផ្លាស់ប្តូរការសិក្សាអស់រយៈពេលជាង៥០ឆ្នាំហើយក៏ជាអង្គភាពសាលារៀនដែលអ្នកអាចទុកចិត្តបាន។
សមាគមន៍មាតាបិតានៃមហាវិទ្យាល័យ ABK គឺជាសមាគមន៍វប្បធម៌អាស៊ី។ អង្គការនោះបានទទួលការអនុញ្ញាតជាសាធារណៈជាលើកដំបូងពីក្រសួងអប់រំវប្បធម៌កីឡាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅឆ្នាំ
១៩៥៧។វាត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩២៤ហើយបន្ទាប់ពីសង្គ្រាមលោកលើកទី២ចប់ទៅបានប្តូរឈ្មោះទៅជាអន្តេវាសិកដ្ឋាន Shinsei (* ១) ដែលនៅតែដំណើរការជាអន្តេវាសិកដ្ឋានដល់សព្វថ្ងៃនេះ។សមាគមន៍នេះបានបង្កើត ABK
(* ២) នៅឆ្នាំ១៩៦០ជាសមាគមន៍និងសាលប្រជុំសម្រាប់អ្នកស្រាវជ្រាវ ផ្លាស់ប្តូរនិស្សិត និងនិស្សិតស្រាវជ្រាវមកពីបរទេស។តាំងពីពេលនោះមកយើងបានស្វាគមន៍ ផ្លាស់ប្តូរនិស្សិត និងនិស្សិតស្រាវជ្រាវ ដោយភាពរាក់ទាក់
យ៉ាងក្រៃលែង។ បន្ថែមពីនេះទៀតយើងបានទទួលនូវការជឿទុកចិត្តទាំងស្រុងសូម្បីតែពីរដ្ឋាភិបាលបរទេសហើយបានស្វាគមន៍និស្សិតជាច្រើនដែលឧបត្ថម្ភដោយរដ្ឋាភិបាលផងដែរ។
ស្ថាបនរបស់យើងត្រូវបានបង្កើតឡើងដោយអង្គការមួយដែលបានគាំទ្រដល់សិស្សផ្លាស់ប្តូរនិស្សិតក្នុងរយៈពេលយូរដូច្នេះយើងមានភាពជឿជាក់និងទំនុកចិត្តយ៉ាងខ្លាំង។
អន្តេវាសិកដ្ឋាន*១ Shinsei
* ២ អគារមហាវិទ្យាល័យ ABKនៅឆ្នាំ១៩៦០